ភាគ៥-៨-រឿង​​ ប្រាសាទ​តា​ព្រំ

ភាគ៥-៧-រឿង​​ ប្រាសាទ​តា​ព្រំ

​ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១០៣ - ១០៧

រឿង​​ ប្រាសាទ​តា​ព្រំ
    បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅ តាមផ្លូវជាតិលេខ២ ចម្ងាយ ៣២ គ.ម. ដល់ទៅត្រង់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅស្ដាំដៃចំនួន២ គ.ម. ក្នុងឃុំក្រាំងធ្នង់ ស្រុកខេត្តដដែល នឹងឃើញទន្លេបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្ដោយថ្ងៃ មានទឹកល្ហល្ហេវ ខួបប្រាំងខួបវស្សា ហៅថា "ទន្លេបាទី" ។ ក្បែរឆ្នេរខាងត្បូងនៃទន្លេនោះ មានប្រាសាទ២ គឺ ប្រាសាទតាព្រំ១, ប្រាសាទយាយពៅ១ ។
    រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនេះ មានដំណាលដូចតទៅ ៖

    កាលស្ដេចព្រះនាមព្រះកេតុមាលា សោយរាជ្យនៅមហានគរជាស្ដេចមានបុណ្យអស្ចារ្យ ។ វេលាមួយ ស្ដេចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់ប្រាសាទពុំបាន ទ្រង់យាងកម្សាន្តព្រះរាជហឫទ័យជាមួយនឹងរេហ៍ពល ដោយផ្លូវនាវា តាមឆ្នេរសមុទ្រត្រើយខាងត្បូង ។ លុះយាងទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីន័ងនាវានៅត្រើយនោះដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសម្រាកព្រះអង្គនៅក្នុងទីនោះ ។ ពេលនោះ អ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាស្ដេចយាងពីនគរវត្តមក ដោយមិនដែលឃើញស្ដេចសោះ ក៏នាំគ្នាច្រើនអ៊ូអែមកថ្វាយបង្គំគាល់ យកអាករសួរៃមកថ្វាយព្រះអង្គគ្រប់គ្នា ។ កាលនោះ មានយាយម្នាក់មានភោគសម្បត្តិស្ដុកស្ដម្ភជាងអ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះនាង "ពៅ" មានរូបឆោមលោមពណ៌ល្អជាងស្រីទាំងពួង ។ គាត់នាំកូនក្រមុំមកគាល់ស្ដេចរាល់ថ្ងៃ ។ ព្រះមហាក្សត្រទ្រង់ទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ទ្រង់ចំអន់លេងរាល់ពេលវេលា ។ យាយដឹងថា ស្ដេចសព្វព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួន ក៏លើកនាងថ្វាយជាព្រះទេពី ។ ស្ដេចបាននាងពៅ ធ្វើជាអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនឹងនាង ពៅ ពន់ពេក ព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អ ។ ស្ដេចគង់នៅទីនោះបាន ៣ ខែ នាងក៏មានគភ៌ ។ លុះនាងមានគភ៌បាន ៣ ខែ ព្រះរាជាទ្រង់មានព្រះរាជបន្ទូលថា " ចូរប្អូននៅក្នុងទីនេះចុះ ពីព្រោះមានមាតានៅថែរក្សា ឯបងសូមលាត្រឡប់ទៅមហានគរវិញ" ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរ្តិ៍ ថា "បើព្រះរាជបុត្រប្រសូតិមក កាលណាធំដឹងក្ដីឡើង ចង់ទៅសួររកបង ចូរឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី " ។ នាង ពៅ បានស្ដាប់ព្រះបន្ទូលដូច្នេះ ក៏សោកសង្រេងអាឡោះអាល័យព្រះស្វាមីក្រៃពេកដោយទ្រង់មិនឲ្យនាងទៅតាមផង ។ ព្រះរាជាទ្រង់ផ្ដាំស្រេចហើយ ទ្រង់ស្ដេចយាងទៅកាន់ព្រះមហានគរវិញ ។
រឿង​​ ប្រាសាទ​តា​ព្រំ

    ក្រោយមក គភ៌នាង ពៅ គ្រប់ខែ ក៏ប្រសូតិបានព្រះរាជបុត្រប្រុសមួយមានរូបល្អពិសី ទ្រង់ទ្រាយដូចព្រះវរបិតា មាតាឲ្យនាមថា "អង្គព្រំកុមារ " ដោយហេតុថា ព្រះរាជកុមារប្រសូតិនៅព្រំដែនទន្លេនោះ ។ លុះព្រះរាជកុមារធំឡើងបានព្រះជន្ម ១៦ ឆ្នាំ សួររកបិតា នាងពៅ ដំណាលប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារចង់ទៅតាមព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទម្រង់មាសឲ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្ដាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតាឡើងគង់លើសេះយាងតាមឆ្នេរសមុទ្រទៅ ។ លុះបានដល់ខ្លោងទ្វារព្រះមហានគរបានសួរអ្នកចាំទ្វាររកព្រះវរបិតា ។ នាយឆ្មាំទ្វារបានស្ដាប់ ក៏ចាត់មន្ត្រីឲ្យទៅក្រាបបង្គំទូលស្ដេចៗទ្រង់ជ្រាប ទ្រង់មានព្រះតម្រាស់ឲ្យចូលទៅ ។ អង្គព្រំ ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយ ។ ស្ដេចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រំឲ្យមកធ្វើជាចៅហ្វាយស្រុកនៅត្រើយទន្លេនោះ ។ ដោយហេតុថា អង្គព្រំ ប្រសូតិក្នុងទីនោះផង ដោយទីនោះពុំទាន់មាននាហ្មឺនណាឈរត្រួតត្រាផង ក៏ទ្រង់ធ្វើព្រះរាជសារមានត្រាតាំង អង្គព្រំ ជាស្ដេចក្រាញ់មួយអង្គជាធំក្នុងស្រុកនេះ, ហើយដោយហេតុ អង្គព្រំ ជាស្ដេច ជាមេបានៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទន្លេនោះឈ្មោះទន្លេបាទី គឺទីរបស់ស្ដេចជាបាពីត្រឹមនោះមក ។ លុះ អង្គព្រំ បានជាស្ដេចក្រាញ់ នៅស្រុកនោះហើយទ្រង់បានចាត់ឲ្យសាងប្រាសាទ ២ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង ។ ដំណាក់ឯទៀតជាច្រើននៅក្បែរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផ្សេងៗ តាមមុខក្រសួងនាហ្មឺនសព្វមុខមន្ត្រី ។
    ទីបរិវេណនៃប្រាសាទទាំងនេះ សព្វថ្ងៃជាទីវត្តមួយឈ្មោះ វត្តទន្លេបាទី ជារមណីយដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើនចូលចិត្តទៅទស្សនា ។

****************************
រឿង​​ ប្រាសាទ​តា​ព្រំ
១- ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.០៦១ រៀបរៀងដោយគ្រូ អ៊ុំ-ឈុំ នៅឃុំសុរភី ស្រុកបាទី ខេត្តតាកែវ ។

២- តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧.១៥៩ រៀបរៀងដោយភិក្ខុ ឆៃ-សុភ័គ សិស្សថ្នាក់ទី ៤ (ក) នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និទានរឿងនេះផ្សេងពីនេះបន្តិចថា នាងនេះ ឈ្មោះ " នាងខ្មៅ " ពូកែដាច់ខាងបោកចំបាប់ នាងបានប្រកាសថា "បើអ្នកណាមួយបោកឈ្នះនាង នាងនឹងទទួលជាប្ដី ដោយពុំចាំបាច់រៀបការ" ។ ព្រះកេតុមាលា ទ្រង់យាងមកល្បងចំបាប់ឈ្នះនាងខ្មៅ ហើយក៏យកជាព្រះស្នំ ទើបមានភ្នំមួយឈ្មោះថា " ភ្នំចំបាប់ " នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រហូតមកដល់សព្វថ្ងៃ ។ ហើយថា " នាងពៅ " ជាមហេសីនៃព្រះកុមារព្រំ ដែលជាបុត្រនាងខ្មៅទៅវិញ គឺនៅពេលដែលកុមារព្រំ ត្រឡប់មកពីមហានគរបានជួបប្រទះនាងពៅជាកូនសេដ្ឋីនៅមាត់ទន្លេបាទី បានដណ្ដឹងធ្វើជាភរិយា សេដ្ឋីជាឪពុកបង្គាប់ព្រះកុមារព្រំ ឲ្យសាងប្រាសាទមួយជាចំណងដៃដល់នាងពៅមុននឹងរៀបការ ។ ក្រោយមក កុមារព្រំ បានឡើងជាស្ដេចក្រាញ់ កសាងប្រាសាទធំមួយទៀតនៅបៀតគ្នានោះ សម្រាប់ព្រះអង្គ ទើបគេហៅថា " ប្រាសាទតាព្រំ យាយពៅ រហូតដល់សព្វថ្ងៃនេះ ។

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): ភាគ៥-៨-រឿង​​ ប្រាសាទ​តា​ព្រំ
ភាគ៥-៨-រឿង​​ ប្រាសាទ​តា​ព្រំ
ភាគ៥-៧-រឿង​​ ប្រាសាទ​តា​ព្រំ
https://2.bp.blogspot.com/-7iZGMauBE8Y/VvVaOiZh3pI/AAAAAAAAEeA/6oyLm-OXg1MWCSPDNMwH-1G5o-i7-Kk-A/s320/Ta_Prohm_%2528Takeo%2529%2B%25281%2529.JPG
https://2.bp.blogspot.com/-7iZGMauBE8Y/VvVaOiZh3pI/AAAAAAAAEeA/6oyLm-OXg1MWCSPDNMwH-1G5o-i7-Kk-A/s72-c/Ta_Prohm_%2528Takeo%2529%2B%25281%2529.JPG
Khmer Legend (រឿងព្រេងខ្មែរ)
http://www.khmerlegend.com/2016/03/Taprom-Temple.html
http://www.khmerlegend.com/
http://www.khmerlegend.com/
http://www.khmerlegend.com/2016/03/Taprom-Temple.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy