“លោកស្រី វីរៈ តារា” តួឯកស្រីក្នុង រឿង “អនអើយស្រីអន” ល្បីពេញស្រុកខ្មែរ កាលពីជាង៤០ឆ្នាំមុន

អ្នកស្រី វីរៈ តារា

គ្រប់មជ្ឈដ្ឋានអ្នកនិយមទស្សនា ខ្សែភាពយន្តខ្មែរទាំងឡាយ ច្បាស់ជាធ្លាប់បានទស្សនាខ្សែភាពយន្ត ខ្មែរមួយរឿង ដែលមានចំណងជើងថា “អនអើយស្រីអន” ជាក់ជាពុំខាន។ បើពុំធ្លាប់បានទស្សនាតាម ផ្ទាំងសំពត់ស នៅក្នុងរោងភាពយន្ត ក៏មុខជាធ្លាប់បានទស្សនាតាមប្រព័ន្ធយូធូប (YouTube) វីស៊ីឌី ឬ ឮតាមចាស់ៗ ដំណាលតៗគ្នាដែរ ព្រោះខ្សែភាពយន្តនេះ ជាភាពយន្តក្នុងស្រុក ដ៏ល្បីល្បាញមួយ ដែលបានផលិតតាំងពីមុនស្រុកយើង ធ្លាក់ចូលក្នុងរបបវាលពិឃាដ ហើយពិតជាទទួលបានភាពជោគជ័យល្បីល្បាញកក្រើកប្រវត្តិសាស្ត្រ ពិភពភាពយន្តខ្មែរនាជំនាន់នោះ។

រឿង “អនអើយស្រីអន” បានធ្វើឲ្យផ្អើលមនុស្សម្នាភ្លូកទឹកភ្លូកដី ទៅមើលពេញៗរោងអស់រយៈពេលរហូតដល់ទៅ ៦ ខែ ហើយរឿងនេះទៀតសោតក៏នៅតែមានប្រជាប្រិយភាព ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ទស្សនិកជនជាង ៤០ឆ្នាំ ឥតប្រួលប្រែនោះឡើយ។ ម្នាក់ៗនៅតែចងចាំនូវទេពកោសល្យ នៃការសម្ដែងដ៏រស់រវើក គ្រប់ឈុតឆាកលាយឡំគ្រប់រសជាតិ ទាំងកំប្លែងសើចចុកពោះ ទាំងកម្សត់ស្ទើរស្រក់ទឹកភ្នែក របស់វីរៈសិល្បករសិល្បការិនីក្នុងខ្សែភាពយន្តនោះ ជាពិសេសនោះគឺ រូបសម្ផស្សដ៏ស្រស់ផូរផង់ ដងខ្លួនល្វត់ល្វន់ ទឹកមុខប្រិមប្រិយរាងពងក្រពើ សមនឹងសក់ខ្មៅវែងអន្លាយ ក្នុងសម្លៀកបំពាក់ សាមញ្ញបែបនារីជនបទរបស់តួ “នាងអន” ដែលសម្ដែងដោយ អ្នកស្រី វីរៈ តារា តារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះ បោះសំឡេងក្នុងពិភពសិល្បៈខ្មែរ។
អ្នកស្រី វីរៈ តារា

ស្ថិតក្នុងវ័យ ៦៨ ឆ្នាំទៅហើយ ប៉ុន្តែអ្នកស្រី វីរៈ តារា នៅតែមានសុខភាពរឹងមាំ រូបសម្រស់ស្រស់ សោភា ក្មេងជាងវ័យមិនចាញ់យុវតី សម័យថ្មីប៉ុន្មានឡើយ។ ការតុបតែងខ្លួនជាមួយនឹងម៉ូដអាវវែងរលុង ក្រឡាធំៗ ខោសរឹបរាង គួបផ្សំនឹងកាបូបយួរធំពណ៌ខ្មៅ រឹតតែបន្ថែមសោភ័ណភាពលើកសម្រស់ពីធម្មជាតិ ទ្វេដង។ ស្ថិតក្នុងទឹកមុខញញឹមញញែម សំឡេងស្រាលស្រទន់ តារាភាពយន្តរៀមច្បងរូបនេះ បានចាប់ផ្តើម រៀបរាប់ឲ្យដឹងថា អ្នកស្រីមានឈ្មោះដើមគឺ គឹម ហៀក ជាកូនស្រីពៅក្នុងចំណោមបងប្អូនបីនាក់ (ប្រុស ១ ស្រី ២) ក្នុងគ្រួសារកាត់ខ្សែស្រឡាយចិន នៅទីរួមខេត្តកំពត។ អ្នកស្រីមានឪពុកឈ្មោះ កុក យិន មានមុខរបរធ្វើជាពេទ្យ និងម្តាយឈ្មោះ សាយ ជាមេផ្ទះ។

កាលពីក្មេង អ្នកស្រីបានសិក្សានៅសាលាព្រះរាជសម្ភារ ខេត្តកំពត ក្រោយមកទើបផ្លាស់មកបន្តការសិក្សានៅសាលាព្រះនរោត្តម ក្រុងភ្នំពេញ រហូតដល់ថ្នាក់ទី ៤ (ត្រូវនឹងថ្នាក់ទី ៨ នៃកម្មវិធីសិក្សារបស់ក្រសួងអប់រំសព្វថ្ងៃនេះ)។ សិល្បការិនីរូបនេះបានបន្តថា មូលហេតុដែលនាំរូបអ្នកស្រីឈានជើង ចូលរង្វង់សិល្បៈគឺដោយសារ នៅពេលកំពុងសិក្សានៅសាលាព្រះនរោត្តម អ្នកស្រីបានទៅលេងខេត្តកំពត ដែលជាស្រុកកំណើតក្នុងថ្ងៃឈប់សម្រាក។ ជាចៃដន្យ គាប់ជួនពេលដែល អ្នកស្រីកំពុងដើរផ្សារទិញម្ហូប មានខាងតួសម្ដែងម្នាក់របស់លោក លី ប៊ុនយីម ដែលជាផលិតករភាពយន្ត ចាងហ្វាងផលិតកម្ម “រន្ទះពេជ្រភាពយន្ត” បានឃើញរូបសម្ផស្សរបស់អ្នកស្រី ក៏គេចាប់អារម្មណ៍តាមដាន ហើយរាយការណ៍ទៅដល់លោក លី ប៊ុនយីម ។ គ្រាន់តែទទួលបានដំណឹងនេះភ្លាម ស្អែកឡើងលោក លី ប៊ុនយីម ក៏ប្រញាប់ស្រូតចូលមកស្នើសុំម្តាយអ្នកស្រី ដើម្បីឲ្យអ្នកស្រីចូលថតកុន ក្នុងផលិតកម្មរបស់គាត់ តែត្រូវបានម្តាយគាត់បដិសេធ។ លុះប្រមាណមួយអាទិត្យក្រោយ លោក លី ប៊ុនយីម បានហៅចាស់ទុំមកចូលដណ្ដឹង អ្នកស្រី វីរៈ តារា តាមគន្លងប្រពៃណីខ្មែរ ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅឆ្នាំ១៩៦៤។

បន្ទាប់ពីចាប់ដៃគ្នាជាប្តីប្រពន្ធបានមួយឆ្នាំកន្លះ ក្រោយសម្រាលបុត្រទីមួយរួច ទើបគាត់ចាប់ផ្ដើមថត រឿងដំបូងក្នុងជីវិតសិល្បៈរបស់គាត់ គឺរឿង “សព្វសិទ្ធិ” ក្នុងឆ្នាំ១៩៦៥។ គាត់បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះការចូលថតកុនដំបូងថា៖ “មីងអត់ប្រកែកទេ នៅពេលគាត់ឲ្យថតរឿង “សព្វសិទ្ធិ” ព្រោះពេលមីងនៅ សាលា មីងធ្លាប់រាំ ធ្លាប់លេងល្ខោន មីងអត់គិតថាមានអីពិបាកទេ”។
អ្នកស្រី វីរៈ តារា

អ្នកស្រីបន្តទៀតថា ៖ “តែថ្ងៃដំបូងយ៉ាប់បន្តិច ពេលចាប់ស្លៀកពាក់ហើយអត់ទាន់ភ័យសោះ សម័យនោះគេថតម៉ាស៊ីនធំ តែគ្រាន់តែគេបើកភ្លើងមក គេរាប់មួយពីរបី គឺគាំងទៅមុខអត់រួច (សើច)”។
អ្នកស្រីបន្ថែមថា៖ “មីងថតជាមួយតួផ្សេងៗអត់អី តែពេលថតជាមួយតួប្រុសអៀន ព្រោះយើងអត់ធ្លាប់សម្ដែងពីមុនមក”។ នៅឆ្នាំ ១៩៦៧ អ្នកស្រីបានបន្តថតខ្សែភាពយន្តទីពីរគឺរឿង “ពុទ្ធិសែននាងកង្រី”។ ក្រោយមកទៀត អ្នកស្រីបានថតខ្សែភាពយន្ត ឲ្យផលិតកម្មរន្ទះពេជ្រក្រោមការដឹកនាំដោយលោក លី ប៊ុនយីម ដែលជាស្វាមីជាបន្តបន្ទាប់រួមមាន រឿង “អដ្ឋិសុវណ្ណច័ន្ទកេសរ” រឿង “សម្គមបាញ់លលក” រឿង “សេះសមុទ្រ” រឿង “អនអើយស្រីអន” រឿង “ចំណងដៃទឹកភ្នែក” រឿង “ឯណាប្រពន្ធខ្ញុំ” និង រឿង “ភ្នំពរកូន”។
ងាកមកដំណើរដើមទងក្នុងការថតរឿង “អនអើយស្រីអន” ដែលជាស្នាដៃជោគជ័យបំផុត នៃការ សម្ដែងរបស់អ្នកស្រីវិញម្ដង អ្នកស្រីបានបង្ហើបឲ្យដឹងការពិតថា៖ “តាមពិតទៅគឺគម្រោងត្រូវថតរឿង

“សេះសមុទ្រ” មុនទេ ប៉ុន្តែជាអកុសល សេះដែលត្រូវថតកុននោះបានបាក់ជើង ដោយសារធ្លាក់ពីឡានដែលដឹកមក ដោយសារទាក់ជាប់ជើងនឹងប្រហោងឡាន នៅពេលទាញវាចុះ។ ដូច្នេះសេះនោះត្រូវសម្រាកព្យាបាលជើង បណ្តាលឲ្យការថតត្រូវបានផ្អាកទៅវិញ។ ដោយហេតុនេះ ទើបគេថតរឿង ”អនអើយស្រីអន” ជំនួសសិន រង់ចាំទម្រាំសេះជា ទើបអាចថតរឿង សេះសមុទ្រ បន្តបាន”។

“កាលណោះ លោក លី ប៊ុនយីម គាត់មិនចង់ថតផង ព្រោះរឿងនោះគាត់អត់ស្រឡាញ់ ហើយមីងថា អត់ស្រឡាញ់ក៏ថតទៅ ព្រោះរឿងនោះយើងអត់ត្រូវការកាត់ខោអាវអីថែមទេ អ្វីៗក៏យើងមានស្រាប់អស់គ្រាន់តែហៅតួថតហ្នឹង។ នៅរោង រឿងអនបញ្ចាំងដល់ទៅ ៦ខែ ឯណោះ…កុនខ្លាំងធម្មតាគេបញ្ចាំងបានតែមួយខែកន្លះទេ” អ្នកស្រីឆ្លើយប្រកបដោយមោទនភាព។
អ្នកស្រី វីរៈ តារា

ទាក់ទិននឹងអនុស្សាវរីយ៍ក្នុងការថតភាពយន្ត អ្នកស្រីលើកឡើងថា រឿង “សេះសមុទ្រ” ជារឿងដែល មានលក្ខណៈពិបាកក្នុងការសម្ដែងជាងគេ ពីព្រោះក្នុងរឿងនោះ ផលិតករចង់ឲ្យការថតមានលក្ខណៈស្តែង ពិតៗ ពោរពេញដោយយុទ្ធសិល្ប៍អភិនីហារ ហោះហើរដើម្បីឲ្យមើលទៅអស្ចារ្យ ទាក់ទាញចក្ខុទស្សនិកជន។ “រឿង សេះសមុទ្រ ហ្នឹង តួស្រីជាកូនព្រះឥន្ទ្រត្រូវហោះ គាត់ (អ្នកដឹកនាំ) ចងខ្សែតួទម្លាក់ពីលើភ្នំ…… សុទ្ធតែ ហោះអ៊ីចឹងអី ជួនកាលដាក់ទៅ មីងអត់ហ៊ានទៅ (សើច)”។ ទន្ទឹមគ្នានេះដែរ ការថតរឿង “អដ្ឋិសុវណ្ណច័ន្ទ កេសរ” ក៏នៅតែស្ថិតក្នុងការចងចាំរបស់អ្នកស្រីដែរ។ “មីងត្រូវហោះកាប់ដាវ……ថតសាកហើយសាកទៀតៗ ដល់សាកចុងក្រោយ ដាច់ខ្សែកាបតែម្ដង! ដល់ហើយ បត់ជើងដើរអត់រួច លែងនិយាយអីកើត! តែចេះបាន លោកផ្លុំឲ្យ ហើយកន្លះម៉ោងក៏ដើររួចវិញ”។
ក្នុងចំណោមរឿងដែលអ្នកស្រីបានថតទាំងអស់ រឿងដែលអ្នកស្រីស្រឡាញ់ពេញចិត្តជាងគេគឺរឿង “អនអើយស្រីអន” និង រឿង “សេះសមុទ្រ”។ ប៉ុន្តែគួរឲ្យស្តាយណាស់ដែលរឿង “សេះសមុទ្រ” នោះត្រូវបានថត ស្ទើរតែចប់១០០ភាគរយទៅហើយ ប៉ុន្តែស្រុកធ្លាក់ក្នុងរបបប៉ុលពត ហើយហ្វីលរឿងក៏ត្រូវបានបាត់បង់ក្នុងជំនាន់នោះឯង។

កំពុងតែជោគជ័យលើវិថីសិល្បៈភាពយន្ត មិនយូរប៉ុន្មានឆ្នាំ១៩៧៥ បានចូលមកដល់។ នៅពេល នោះអ្នកស្រីបានចេញទៅប្រទេសថៃប៉ុន្មានខែ ដើម្បីបញ្ជូនកូនទៅបន្តការសិក្សា ប៉ុន្តែជាអកុសលនៅពេល អ្នកស្រីត្រឡប់មកស្រុកខ្មែរវិញ អ្នកស្រីនិងគ្រួសារបានជាប់ក្នុងរបបខ្មែរក្រហម មិនខុសពីប្រជាជនស្លូតត្រង់ ទូទាំងប្រទេសឡើយ។ ក្រុមគ្រួសារអ្នកស្រីត្រូវបានជម្លៀស ទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត មុននឹង ភៀសខ្លួនទៅដល់ប្រទេសវៀតណាម ឡាវ និងចុងក្រោយគឺប្រទេសបារាំង ក្នុងចុងឆ្នាំ១៩៧៧។ ទៅដល់ ប្រទេសបារាំងភ្លាម អ្នកស្រីត្រូវបានគេបញ្ជូនទៅដល់កន្លែងជ្រកកោន ជនភៀសខ្លួនរបស់អង្គការកាកបាទ ក្រហមមួយរយៈ ទើបអ្នកស្រីបានការងារធ្វើជាបុគ្គលិកផ្នែកគេហកិច្ច (រៀបចំបន្ទប់) ក្នុងសណ្ឋាគារផ្កាយបួន មួយកន្លែង មុននឹងក្លាយជាបុគ្គលិកជំនួយការ ផ្នែកមន្ទីរពិសោធន៍(ពេទ្យ)។ អ្នកស្រីតស៊ូព្យាយាមពុះពារ ឧបសគ្គ ទម្រាំសន្សំបានប្រាក់កាសបើកហាងបាយមួយកន្លែង នៅស្រុកបារាំងដើម្បីរ៉ាប់រងចិញ្ចឹមជីវិតកូនទាំង ៦នាក់។

សព្វថ្ងៃ អ្នកស្រីកំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងជាមួយក្រុមគ្រួសារ។ អ្នកស្រីធ្លាប់អញ្ជើញ មកលេងស្រុកខ្មែរជាច្រើនដងរួចមកហើយ ដែលចុងក្រោយនេះ គឺអ្នកស្រីបានមកលេងរយៈពេលបីសប្តាហ៍ មុននឹងត្រឡប់ទៅបារាំងវិញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥។ តាំងពីចាកចេញពីមាតុភូមិកម្ពុជា ទៅរស់នៅបរទេស អ្នកស្រីពិតជាមានសេចក្តីនឹករឭកស្រុកទេស និងអនុស្សាវរីយ៍អតីតកាលជាពិសេសផ្នែកសិល្បៈ យ៉ាងខ្លាំង។ “មីងនៅតែស្រឡាញ់សិល្បៈអ៊ីចឹង មីងចូលចិត្តសិល្បៈតាំងពីក្មេងមកទល់ឥឡូវ ព្រោះអី អ្នកសិល្បៈ ទោះបីជាអ្នកណាក៏ដោយ ឲ្យតែស្ថិតនៅក្នុងរង្វង់សិល្បៈ គឺមិនអាចបំភ្លេចសិល្បៈបានឡើយ”៕
ប្រភព៖ កម្ពុជាថ្មី

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): “លោកស្រី វីរៈ តារា” តួឯកស្រីក្នុង រឿង “អនអើយស្រីអន” ល្បីពេញស្រុកខ្មែរ កាលពីជាង៤០ឆ្នាំមុន
“លោកស្រី វីរៈ តារា” តួឯកស្រីក្នុង រឿង “អនអើយស្រីអន” ល្បីពេញស្រុកខ្មែរ កាលពីជាង៤០ឆ្នាំមុន
អ្នកស្រី វីរៈ តារា
https://2.bp.blogspot.com/-wnzQXVhXP60/WCl2v620crI/AAAAAAAAEkw/kz4j9gYQcHYkmls7f1CzXXRwyR9KwYJ3wCLcB/s640/M11-11-16-15-1-715x400.jpg
https://2.bp.blogspot.com/-wnzQXVhXP60/WCl2v620crI/AAAAAAAAEkw/kz4j9gYQcHYkmls7f1CzXXRwyR9KwYJ3wCLcB/s72-c/M11-11-16-15-1-715x400.jpg
Khmer Legend (រឿងព្រេងខ្មែរ)
http://www.khmerlegend.com/2016/11/Ms-Vireak-DARA-Bio.html
http://www.khmerlegend.com/
http://www.khmerlegend.com/
http://www.khmerlegend.com/2016/11/Ms-Vireak-DARA-Bio.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy