ព្រះរាជា​ខ្មែរ ៣ អង្គ​ធំៗ​ដែល​គ្រប់គ្រង​ទឹកដី​មហានគរ​ខ្មែរ​ខាងជើង​ទល់​ចិន​. ភូមា ខាងកើត​ទល់ ចម្ប៉ា ខាងត្បូង​ទល់នឹង​សម​យ​ទ្រ ចិន

Khmer Famous Kings

នៅក្នុង​សម័យអង្គរ ព្រះរាជា​ទាំងឡាយ​មិន​ត្រឹមតែ​ជា​មេដឹកនាំ​ប្រកបដោយ​ទេពកោសល្យ​ក្នុងការ​សាង​សមិទ្ធផល​សំណង់​ដ៏​អស្ចារ្យ​នៅលើ​ពិភពលោក​ទេ តែ​ជា​ក្សត្រ​ដ៏​អង់អាច​ក្លាហាន​ក្នុង​កិច្ចការពារ និង​ពង្រីក​ទឹកដី​ថែម​ទៀតផង​។​ ​សូម​លើកឡើង​និយាយ​ពី​ព្រះរាជា​សម័យអង្គរ​បី​ព្រះអង្គ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៣ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ និង​ព្រះបាទ​យ​សោ​វរ្ម័នទី​១​។​
ព្រះបាទ​ជ័យវរ្ម័ន​ទី​៣

​ទី​១ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ (៨៥៤-៨៧៧)
​បន្ទាប់ពី​ព្រះបាទ​ជ័យ​វរ្ម័នទី​២ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៨៥០ ឬ​ឆ្នាំ​៨៥៤ មក ព្រះរាជបុត្រ ព្រះអង្គ​ព្រះនាម​ជ័យ​វរ្ម័នទី​៣ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ស្នង​ពី​ព្រះបិតា​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ដែលមាន​និស្ស័យ​ពី​កំណើត គឺ​សព្វព្រះទ័យ​តែ​នឹង​សាង​អំពើ​ល្អ ទ្រង់​សោយរាជ្យ​ដោយ​សុខសន្តិភាព​ក្នុង​រយៈពេល​យ៉ាងយូរ ហើយ​ធ្វើឱ្យ​ប្រទេស​កាន់តែ​ប្រសើរឡើង និង​រុងរឿង​ជា​លំដាប់ ដែលជា​មរតក​បន្ត​ពី​បិតា​ព្រះអង្គ​បាន​បន្សល់​ទុកឱ្យ​។ សូមជម្រាបថា ព្រះអង្គ​ទ្រង់មាន​ចំណង់ និង​ចំណូល​ព្រះទ័យ​ខាង​ប្រមាញ់​ដំរី​ណាស់​។ មិនតែប៉ុណ្ណោះ ទ្រង់​ក៏បាន​សាង​ប្រាសាទ​មួយចំនួន​នៅ​តំបន់​អង្គរ​ទៀតផង​។​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​គង់នៅ​រាជធានី​ហរិ​ហ​រា​ល័យ (​រលួស​) រហូតដល់​គ្រិស្ដសករាជ ៨៧៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ទៅដោយ​គ្មាន​បន្សល់​បុត្រ​ស្នងរាជ្យ​បន្ត​ឡើយ​។ ក្នុងពេលដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ ទ្រង់មាន​ព្រះ​មរណនាម​ថា វិស្ណុ​លោក​។​
ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១

ទី​២. ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ (៨៧៧-៨៨៩)
​ក្រោយពី​ព្រះបាទ​ជ័យ​វរ្ម័នទី​៣ ទ្រង់​សោយ​ទិវង្គត ដោយ​គ្មាន​បុត្រ​ស្នងរាជ្យ​ផង​នោះ ប្អូនជីដូនមួយ​របស់​ព្រះអង្គ​មាន​ព្រះនាម​ឥន្ទ្រ​វរ្ម័នទី​១ ក៏ត្រូវ​ទទួល​រាជ្យសម្បត្តិ​បន្ត​ពី​ព្រះអង្គ​នៅ​ឆ្នាំ​៨៧៧ នៃ​គ្រិស្ដសករាជ​។ គួររម្លឹកថា ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ជា​ព្រះមហាក្សត្រ​អង់អាច​ក្លៀវក្លា មាន​ស្នា​ព្រះហស្ត​យ៉ាងច្រើន​ក្នុង​កិច្ចការ​ការពារ និង​កសាង​ប្រទេសជាតិ​។
​ពោល​ក្រោយ​ពេលដែល​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ក្នុង​ឆ្នាំ​៨៧៧ ទ្រង់​បាន​ចាត់​ឱ្យគេ​ជីក​បារាយណ៍ គឺ​អាងទឹក​មួយ​យ៉ាង​ធំ​ស្ថិតនៅ​ខាងជើង​រាជធានី ដែលមាន​បណ្តោយ​ប្រវែង​៣​គីឡូម៉ែត្រ និង​ទទឹង​៨០០​ម៉ែត្រ ឈ្មោះថា ឥន្ទ្រ​តា​ដាក ដែល​បានផ្តល់​ផលប្រយោជន៍​យ៉ាង​ធំ​ចំពោះ​វិស័យ​កសិកម្ម​។ លុះ​នៅ​ឆ្នាំ​៨៧៩ ព្រះអង្គ​បាន​កសាង​ប្រាសាទ​ព្រះ​គោ ជា​ប្រាសាទ​ដែលមាន​ប្រាង្គ​ឥដ្ឋ​ចំនួន​ប្រាំមួយ តម្រៀប​គ្នា​ជា​ពីរ​ជួរមុខ​ក្រោយ ស្ថិតនៅលើ​ខឿន​តែមួយ ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វការី​ជន​របស់​ព្រះអង្គ គឺ​មាតាបិតា ជីដូន​ជីតា ខាង​ព្រះ​មាតា និង​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ព្រមទាំង​ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ​ផងដែរ​។​
​លុះ​នៅ​ឆ្នាំ​៨៨១ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ទ្រង់​បាន​កសាង​ប្រាសាទបាគង នៅ​ចំ​កណ្ដាល​រាជធានី​ហរិ​ហ​រា​ល័យ ដែលជា​ប្រាសាទភ្នំ​សាង​អំពី​ថ្មភក់​ដំបូង មាន​ខឿន​បី​ជាន់​សម្រាប់​តម្កល់​លិង្គ​ទេវរាជ​ដែលមាន​ឈ្មោះថា ឥ​ន្ទ្រេ​ស្វរៈ ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​មួយ​នៅលើ​ភ្នំ​បា​យ៉ង់ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​សិវៈ​។ ក្រៅពី​សំណង់​ទាំងឡាយ​នេះ ទ្រង់មាន​ស្នា​ព្រះហស្ត​សំខាន់​ទៀត គឺ​ការរៀបចំ​លំដាប់ថ្នាក់​ក្នុង​ព្រះរាជ​វង្ស និង​ព្រះរាជ​បរិពារ​ជាន់ខ្ពស់ ដែល​ស្ថិតក្នុង​ប្រព័ន្ធ​អ្នកដឹកនាំ​ជាតិ ដែល​គេ​ឃើញ​ព្រះរាជា​ខាងក្រោយៗ ព្រះអង្គ​ទ្រង់​បាន​អនុវត្ត​បន្ត​គ្នា​អស់​ពេល​ច្រើន​សតវត្សរ៍​។​
​សូមជម្រាបថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ទឹកដី​ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ ហើយ​ទំនង​ជាមាន​សុខសន្តិភាព​បរិបូណ៌​ទៀតផង​។ ចំពោះ​នយោបាយ​ក្រៅប្រទេស​វិញ ព្រះអង្គ​បាន​រឹតចំណង​ការទូត​ជាមួយ​ប្រទេស​ចិន ប្រទេស​ចំប៉ា និង​កោះ​ជ្វា​។ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៨៨៩ នៃ​គ្រិស្ដសករាជ ដោយ​ទទួល​ព្រះ​មរណនាម​ថា ព្រះ​ឥ​ស្វរៈ​លោក​។​
ព្រះបាទ​យ​សោ​វរ្ម័នទី​១

ទី​៣. ព្រះបាទ​យ​សោ​វរ្ម័នទី​១ (៨៨៩-៩០០) និង​ការកសាង​ក្រុង​អង្គរ​លើក​ទី​១
​លុះ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​ស្នង ដោយមាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​យ​សោ​វរ្ម័នទី​១​។ ព្រះបាទ​យ​សោ​វរ្ម័នទី​១ ជា​ព្រះមហាក្សត្រ​ដែល​ទ្រង់​ជាប់​ខ្សែលោហិត​នឹង​ព្រះរាជា​មុនៗ​ទាំងអស់ ដែល​បាន​សោយរាជ្យ​បន្ត​គ្នា​ជាច្រើន​សតវត្សរ៍​នៅ​ប្រទេស​កម្ពុជា​។ ព្រះអង្គ​ទ្រង់​ជា​ព្រះរាជា​មួយ​ព្រះអង្គ ដែល​សិក្សា​បាន​ជ្រៅជ្រះ​បំផុត​ពី​គ្រូបាធ្យាយ​របស់​ព្រះអង្គ គឺ​ព្រះគ្រូ​ព្រាហ្មណ៍​វ​មៈសិ​វៈ ដែលជា​សាវៈ​របស់​គ្រូ​សិវៈ​សោម ហើយ​ព្រះអង្គ​ក៏​ជា​ព្រះមហាក្សត្រ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ ដែលមាន​ស្នា​ព្រះហស្ត​អស្ចារ្យ​ក្នុង​កិច្ចការពារ និង​កសាង​ប្រទេសជាតិ​។​
​ក្រោយពី​ទ្រង់​បាន​ឡើងគ្រងរាជ្យសម្បត្តិ​ភ្លាម ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទ្រង់​បាន​កសាង​អាស្រម​ដែលមាន​ឈ្មោះថា យសោធរា​ស្រម​ចំនួន​១០០ និង​សិលាចារឹក​ជាច្រើន​នៅក្នុង​ផ្ទៃ​ប្រទេស ហើយ​ទ្រង់​បាន​កសាង​ប្រាសាទលលៃ នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រ​តា​ដាក ដែលជា​ស្នា​ព្រះហស្ត​របស់​ព្រះបិតា​ព្រះអង្គ​ផង​។ ប្រាសាទលលៃ​នេះ ជា​ប្រាសាទ​សាង​អំពី​ឥដ្ឋ មាន​ប្រាង្គ​៤ តម្រៀប​ជា​ពីរ​ជួរមុខ​ក្រោយ សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះ​មាតា​ព្រះបិតា និង​ជីដូន​ជីតា​ខាង​ព្រះ​មាតា​ព្រះអង្គ​។​ ប្រហែលជា​មកពី​រាជធានី​ហរិ​ហ​រា​ល័យ មាន​សំណង់​ផ្សេងៗ និង​ប្រាសាទ​ច្រើន ហើយ​ស្ថិត​នៅក្បែរ​មាត់បឹង​ទន្លេសាប​ពេក ដែលនាំឱ្យ​មានការ​ពិបាក​ក្នុង​ការកសាង​សំណង់​ផ្សេងៗ​ទៀត ទើប​ព្រះបាទ​យ​សោ​វរ្ម័នទី​២ សម្រេច​ប្ដូរ​រាជធានី​ពី​ហរិ​ហ​រា​ល័យ រលួស មក​សាង​រាជធានី​ថ្មី​នៅ​ភាគ​ខាងលិច​វិញ​។​
​សូមបញ្ជាក់ថា ព្រះបាទ​យ​សោ​វរ្ម័នទី​១ នេះហើយ ដែល​ទ្រង់​សាង​ទីក្រុង​អង្គរ​ទី​១ មាន​ឈ្មោះថា “​យ​សោធ​បុ​រៈ​” ដែលមាន​ភ្នំ​បាខែង នៅ​ចំ​កណ្ដាល ហើយ​សាង​ប្រាសាទ​បាខែង​នៅលើ​ភ្នំ​នេះ​សម្រាប់​តម្កល់​ទេវ​លិង្គ​ស្រី​យ​សោធ​រេ​ស្វរៈ នៅ​ឆ្នាំ​៨៩៣​។ ចំណែក​នៅលើ​ភ្នំ​ក្រោម និង​ភ្នំ​បូក ដែល​ស្ថិត​អម​សងខាង​ភ្នំ​កណ្ដាល​នេះ ទ្រង់​បាន​សាង​ប្រាសាទ​មាន​ប្រាង្គ​បី សម្រាប់​ឧទ្ទិស​ចំពោះ​ត្រី​មូរ​តិ គឺ​ព្រះព្រហ្ម ព្រះ​វិស្ណុ និង​ព្រះ​ឥសូរ ដើម្បី​ធានា​ទឹក​ប្រើប្រាស់ និង​មុខរបរ​កសិកម្ម​ជា​ចម្បង​។ ក្រៅពីនេះ ទ្រង់​បាន​ជីក​បារាយណ៍ ខាងកើត ទៅខាង​ទិសឦសាន នៃ​រាជធានី​ថ្មី​នេះ ដែលមាន​បណ្តោយ​ប្រវែង​៧ គីឡូម៉ែត្រ និង​ទទឹង​១.៨០០​ម៉ែត្រ ហៅថា យ​សោធ​រៈត​ដាក​។​ក្នុង​រាជ្យ​ព្រះអង្គ សាសនា​ទាំងអស់​មានការ​រីកចម្រើន និង​សុខសាន្ត​នឹង​គ្នា​ណាស់​។
នៅលើ​ច្រាំង​ខាងត្បូង​នៃ​បារាយណ៍​នេះ ព្រះអង្គ​ទ្រង់​ឱ្យ​កសាង​អាស្រម​ជាច្រើន​សម្រាប់​គណៈ​សាសនា​ផ្សេងៗ មាន​ព្រា​ហ្ម​ណា​ស្រម សម្រាប់​អ្នក​កាន់សាសនា​គណៈ​ព្រះ​ឥសូរ វៃ​ស្ន​វា​ស្រម ជាច្រើន​សម្រាប់​អ្នក​កាន់សាសនា​ព្រះ​វិស្ណុ និង​សៅ​គ​តា​ស្រម សម្រាប់​អ្នក​កាន់សាសនា​ព្រះពុទ្ធ​។​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន ដែល​សិលាចារឹក​បានបញ្ជាក់​អំ​ពី​ការ​លើកទ័ព​ទៅ​ច្បាំង​ជាមួយ​នគរ​ចំប៉ា និង​ទទួលបាន​ជោគជ័យ​ចំបាំង​ជើង​ទឹក​មួយ ទៅលើ​ពួកចោរ​សមុទ្រ ដែល​ប្រើ​សំពៅ​មាន​ក្តោង​ពណ៌​ស ដែល​អាចជា​សំពៅ​របស់​ពួក​ចាម ឬ​ជា​សំពៅ​របស់​ពួក​ឥណ្ឌូនេស៊ី ថែម​ទៀតផង​។​
​រម្លឹកថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ដដែល​នេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំហំ​ធំ​ទូលាយ​ណាស់ គឺ​ខាងជើង​ទល់នឹង​ខេត្ត​យូ​ណាន់ ប្រទេស​ចិន ខាងលិច​ទល់នឹង​ប្រទេស​ភូមា ខាងកើត​ទល់នឹង​ប្រទេស​ចំប៉ា ខាងត្បូង​ទល់នឹង​សមុទ្រ​។ ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទ្រង់​គ្រងរាជ្យ​ពី​ឆ្នាំ​៨៨៩ ហើយ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​៩០០ នៃ​គ្រិស្ដសករាជ ដោយមាន​ព្រះ​មរណនាម​ថា បរម​សិវ​លោក ។ ហើយ​នគរ​ខ្មែរ​ដែល​ស្គាល់​នូវ​មហានគរ​ដ៏​ធំ​រហូតដល់​ចុង​សតវត្ស​ទី ១៣ នៃ​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ៕
ប្រភព៖ ខ្មែរអប្សរា




COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): ព្រះរាជា​ខ្មែរ ៣ អង្គ​ធំៗ​ដែល​គ្រប់គ្រង​ទឹកដី​មហានគរ​ខ្មែរ​ខាងជើង​ទល់​ចិន​. ភូមា ខាងកើត​ទល់ ចម្ប៉ា ខាងត្បូង​ទល់នឹង​សម​យ​ទ្រ ចិន
ព្រះរាជា​ខ្មែរ ៣ អង្គ​ធំៗ​ដែល​គ្រប់គ្រង​ទឹកដី​មហានគរ​ខ្មែរ​ខាងជើង​ទល់​ចិន​. ភូមា ខាងកើត​ទល់ ចម្ប៉ា ខាងត្បូង​ទល់នឹង​សម​យ​ទ្រ ចិន
Khmer Famous Kings
https://3.bp.blogspot.com/-Iv1dEDdnoLw/Wf_aHg8rT_I/AAAAAAAAEwA/B8ePDGsi-sAvkoUbqEpCW2Zc1lWsD18wwCLcBGAs/s640/23031505_1678759892136379_3011825214174139007_n.jpg
https://3.bp.blogspot.com/-Iv1dEDdnoLw/Wf_aHg8rT_I/AAAAAAAAEwA/B8ePDGsi-sAvkoUbqEpCW2Zc1lWsD18wwCLcBGAs/s72-c/23031505_1678759892136379_3011825214174139007_n.jpg
Khmer Legend (រឿងព្រេងខ្មែរ)
http://www.khmerlegend.com/2017/11/3-Khmer-Famous-Khmer.html
http://www.khmerlegend.com/
http://www.khmerlegend.com/
http://www.khmerlegend.com/2017/11/3-Khmer-Famous-Khmer.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy