តើ​ពាក្យ​ថា កម្ពុជា មានន័យ​យ៉ាងណា ? ហើយ​កើតចេញពី​ពេលណា​មក នរណា​ជា​អ្នកបង្កើត​ឈ្មោះ​នេះ​ឡើង ?

កម្ពុជា មានន័យ​យ៉ាងណា

Khmer Empire
អាណាចក្រខ្មែរ

​កម្មវត្ថុ​នៃ​អត្ថបទ​នេះ គឺ​ដើម្បី​បង្ហាញ អំពី​ប្រវត្តិ និង សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ ក៏ដូចជា​ផ្នែក​រូបារម្មណ៍រ​បស់ពាក្យ​កម្ពុជា​ដែល បុព្វការី​ខ្មែរ​បាន​បង្កើតឡើង​ដោយ​សិល្ប៍​វិធី ដោយ​ពឹង​ផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដើម្បី​តាំង​ឈ្មោះ​នៃ​ទឹកដី​កំណើត​របស់​ជាតិ​សាសន៍​ខ្លួន តាំងពី​អតីតកាល​មួយ​ដ៏​យូរលង់ ។​​ដើម្បី​បំភ្លឺ​ដោយ​ត្រួសៗ នូវ​ប្រភព​នៃ​ពាក្យ កម្ពុជ ឬ កម្ពុជា ហើយ​ដើម្បី​កំណត់​បរិវេណ​នៃ​ការសិក្សា យើង​ត្រូវ​ជ្រើសរើស យកតែ​សិលាចារឹក​សំខាន់ៗ មក​ពិនិត្យ​ប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ យើង​ក៏​ធ្វើការ​វិភាគ​ថ្មី​មួយ ដោយ​ពឹងផ្អែក លើ​ការបកស្រាយ​មួយចំនួន ធ្លាប់មាន​ពីមុនមក ដើម្បី​ផ្តល់នូវ​ពន្លឺ​ថ្មី ជុំវិញ​ប្រធានបទ​ខាងលើ ។​

​ជាបឋម ត្រូវ​ជ្រាបថា ក្នុង​ភាសា​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ និង​អង្គរ មាន​ច​ម្លា​ស់​ស័ព្ទ "​វ​” និង "​ព​” ។ ដូច្នេះ​ពាក្យ កម្ពុ​, កម្ពុជ​, កម្ពុជា សព្វថ្ងៃនេះ ក្នុង​សិលាចារឹក សរសេរ ក​ម្វុ ឬ ក​ម្វុ​ជ ទៅវិញ ។ ចំពោះ​ពាក្យ ទេស វិញ វា​ក៏​ជា​ពាក្យ​សំស្ក្រឹត​ដែរ មានន័យថា ប្រទេស​, នគរ ឬ​អាណាចក្រ ។​​ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​មូលហេតុ​ដែល​អាច​ឲ្យ​យើង​កំណត់​បានច្បាស់លាស់​ថា ប្រជាជន​ខ្មែរ​ដើម្បី​ហៅ​ទឹកដី​ស្រុកកំណើត​របស់ខ្លួន ជួនកាល ប្រើពាក្យ​ប្រទេស​, នគរ​,​ចក្រភព​ខ្មែរ ដោយ​ជួនកាល​ទៀត​ក៏​ប្រើពាក្យ​ស្រុក​, ក្រុង​, ទឹកដី ឬ​ដែនដី ដែលជា​ស័ព្ទ​មន​ខ្មែរ ស្រប​នឹង​ន័យ​ក្នុង​ភាសាសំស្ក្រឹត​ដែរ ។ ឧទាហរណ៍ ពាក្យ​ប្រទេស​ខ្មែរ ក៏​មានន័យ​ដូចគ្នា​នឹង​ពាក្យ ស្រុក​ខ្មែរ​ដែរ ។​

១.​ប្រភព​សិលាចារឹក
យើង​ត្រូវ​ទទួលស្គាល់ថា​គេ​បានដឹង​ជា​ហូរហែរ​ច្រើនណាស់​មកហើយ ពី​ប្រភព​នៃ​ពាក្យ​ក​ម្វុ (​កម្ពុ​)​។ តាមពិតទៅ​ពាក្យ នេះ​ត្រូវបាន​សិក្សា​វិភាគ​មុនគេ​ដំបូងបង្អស់​ដោយ លោក​ហ្ស​កសែ​ដេ​ស ក្នុង​អត្ថបទ​មួយ ដ៏​ល្បីល្បាញ ស្តីពី ប្រភព​នៃ​ព្រះ​រាជ្យ​វង្សានុវង្ស សម័យអង្គរ ។ លោក​បាន​ទទួលស្គាល់ថា ពាក្យ ក​ម្វុ​នេះ​ជា​ពាក្យ​សំស្ក្រឹត មានន័យថា ខ្យងស័ង្ខ សមុទ្រ ដែលជា​កេ​តន​ភ័​ណ្ឌ របស់​ព្រះ​វិស្ណុ ។ មួយវិញទៀត​ពាក្យ​នេះ ក៏​ជា​ឈ្មោះ​របស់ មហាឥសី​ដែល​បាន​បង្កើត ទឹកដី និង ប្រវត្តិសាស្ត្រ​កម្ពុជា​ដែរ បើ​យោងតាម​ខ្លឹមសារ នៃ​សិលាចារឹក​ប្រាសាទ​បក្សី ចាំ​ក្រុង​ចារ​នៅ​ឆ្នាំ ៩៤៧ ។ ជុំវិញ​បញ្ហា​នេះ លោក​បានបញ្ជាក់​បន្ថែម​ថា ពាក្យ​ខ្មែរ ត្រូវ​បានកើត​ដោយ​ការរួម​ផ្សំគ្នា រវាង​ពាក្យ ក​ម្វុ ដែលជា​ព្រះ​ស្វាមី និង មេ​រា ព្រះ​មហេសី ផងដែរ ដែលជា​អំណោយ​ដ៏​ពិសិដ្ឋ​របស់​ព្រះ​វិស្ណុ ។​

​នេះ​ជា​ហេតុផល​ធ្វើ​ឲ្យ​យើង​ដឹងថា បន្តិច​ម្តងៗ ឈ្មោះ​របស់​បព្វជិត​តា​មហាឥសី​ក​ម្វុ​នេះ បានក្លាយ​ទៅជា​ឈ្មោះ​របស់​ប្រទេស​ខ្មែរ​គឺ ក​ម្វុ​ទេស ដែល​ត្រូវគេ​ស្គាល់​ជា​ផ្លូវការ តាមរយៈ​សិលាចារឹក K400 មាន​កាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅ ប​អ៊ី​កា ក្នុង​ខេត្ត​នគររាជ​សិ​មា ប្រទេស​ថៃ​បច្ចុប្បន្ន​។ ការដាក់​ឈ្មោះ​ក​ម្វុ​ទេស បែបនេះ នា​សម័យ​ចេនឡា ឬ​ជួនកាល​ទៀត​ក​ម្វុ​ជ​ទេស ដូច​ករណី​សិលាចារឹក​នា​សម័យអង្គរ ចារ​នៅ​វត្ត​សំរោង ស្រុក​បាភ្នំ​, ខេត្ត តាកែវ ក៏​ដើម្បី​រំលឹក​ដល់​ប្រវត្តិ​នៃ​ការកកើត នៃ​ប្រទេស​ខ្មែរ​ដែរ ពោលគឺ​ការរួម​សង្វាស​រវាង​សមាសធាតុ​ឥណ្ឌា​តំណាង​ដោយ​តា​មហាឥសី ក​ម្វុ​(​កម្ពុ​) និង​ខ្មែរ តំណាង​ដោយ​ព្រះ​នាង​មេ​រា ឬ​នាងនាគ ដែលជា​ម្ចាស់​ទឹក​ម្ចាស់​ដី ។​

​មានន័យថា ទឹកដី​ខ្មែរ គឺជា​ទឹកដី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះ​ហ​ស្ថ​របស់​តា​មហាឥសី ក​ម្វុ​(​កម្ពុ​) និង​ព្រះ​នាង​មេ​រា ដើម្បី​ទុកជា​កេរ្តិ៍​ដល់ កុលបុត្រ កុលធីតា ខ្មែរ​ដែលជា​កូនចៅ​។ ម្ល៉ោះហើយ​បានជា​មានការ​ប្រើពាក្យ​ខ្មែរ​ជា​ទេវ​នាម ជា​លើកដំបូង​បង្អស់ នៅក្នុង​សិលាចារឹក K.227 ក្នុងន័យ​ជា​កូនចៅ​របស់ មហាឥសី​កម្ពុ និង​ព្រះ​នាង​មេ​រា ដែល​បាន​ក្លាយជា ស្ថាន​នាម យ៉ាង​ប្រាកដ ។​​បើតាម​ការស្រាវជ្រាវ យើង​ក៏​ដឹង​ទៀតថា ពាក្យ​ចក្រភព​ក​ម្វុ​ជ​ទេស (​ប្រទេស​ខ្មែរ​ដែលជា​ចក្រភព ឬ មហា​ប្រទេស​) ទើបតែ​ត្រូវបាន​និយម ប្រើប្រាស់​នៅក្នុង​រាជ្យ​របស់​ស្តេច ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ( ៨០២-៨៥០​គ​.​ស​) ដែលជា​ស្តេច​ចក្រ​វា​ទិន ។ កុំភ្លេចថា ស្តេច​ដ៏​ខ្លាំងពូកែ​អង្គ​នេះ បាន​ផ្តើម ការបង្រួបបង្រួម​ដែនដី ចេនឡា​ន​ទឹក នឹង ចេនឡា​គោក​​ឲ្យ​ក្លាយជា​ធ្លុង ឬ​ជា​ទឹកដី​តែមួយ​។​
Khmer Empire
ព្រះរាជាខ្មែរ

២.​បដិមា​សាស្ត្រ
​ស្រប​នឹង​ទិន្នន័យ សិលាចារឹក​នេះដែរ ដែល​បានបញ្ជាក់​ន័យ​នៃ​ពាក្យ​កម្ពុជា យ៉ាង​ច្បស់​លាស់ នៅមាន​កត្តា​ផ្សេងៗ មួយចំនួន ក្នុងនោះ​រួមមាន​ជំនឿ​របស់​ប្រជាជន​ខ្មែរ នា​សម័យ​នគរ​ភ្នំ ក្នុងអម្លុង​ស​.​តទី​៦ នៃ​គ​.​ស​ផងដែរ ។​​ខ្លឹមសារ​នៃ​សិលាចារឹក ពី​សម័យ​បុ​រេ​អង្គរ ដល់​សម័យអង្គរ គឺជា​ភស្តុតាង យ៉ាងសំខាន់​ពាក់ព័ន្ធ ទៅនឹង​ការប្រើ​ពាក្យ ក​ម្វុ​ជ ដើម្បី​ហៅ​ប្រទេស​ខ្មែរ​ក្នុងន័យ​ដែលថា​ប្រទេស​បង្កើតឡើង ដោយ​មហាឥសី ក​ម្វុ ឬ​ជា​ប្រទេស​របស់​ពួក​ក​ម្វុ ។ ដូចនេះ យើង​អាច​និយាយបានថា ពាក្យ​ក​ម្វុ​ជា​ក្នុងសង្គម​បុរាណ ជា​ពាក្យ​មួយ​បង្កប់​ទៅដោយ​អត្ថន័យ​ដ៏​ពិសិដ្ឋ ដោយហេតុថា ជា​ទឹកដី របស់​មហាឥសី​ដ៏​មាន មហិទ្ធិឫទ្ធិ​អស្ចារ្យ ។ ជា​ឧទាហរណ៍ ក្នុង​សិលាចារឹក ស្តុក​កក់ធំ​ចារ​នៅ​ឆ្នាំ ១០៥២​នៃ គ​.​ស (K.935) នៅ​ខេត្ត​ស្រះកែវ ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន តែ​ជា​អតីត​ទឹកដី​ខ្មែរ​ពីមុន​គេ​ឃើញ​មានការ​ប្រើពាក្យ​ព្រះ​ក​ម្វុ​ជ​ទេស ។​

​អាស្រ័យ​ហេតុនេះហើយ បានជា​យើង​អាច​និយាយបានថា ជា​ប្រពៃណី រាល់​ជនជាតិ​សុទ្ធសឹងតែ​ដាក់ឈ្មោះ ទឹកដី ស្រុកភូមិ​កំណើត ឬ​ប្រទេស ដែល​បាន​ឲ្យ​កំណើត​ឲ្យ​ខ្លួន យ៉ាងណាមិញ ជនជាតិខ្មែរ​ក្នុង​អតីតកាល​ក៏​ដូច្នោះ​ដែរ ។ ដូច្នេះ​ការដាក់​ឈ្មោះ​ប្រទេស របស់ខ្លួន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជាតិ​នីមួយៗ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការដាក់​ឈ្មោះ ក​ម្វុ​ជ​ទេស ឬ ប្រទេស​កម្ពុជា​ខាងលើនេះ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ គួរ​ឲ្យ​យើង​យកមក​វិភាគ ស៊ីជម្រៅ ។​

​នៅទីនេះ យើង​ចង់​និយាយថា ការដាក់​ឈ្មោះ ក​ម្វុ​ជា ទំនងជា​ជំនួស​ឈ្មោះ​គោកធ្លក ដែល​ត្រូវ​បានអនុម័ត​ឡើង​នា​សម័យ នគរ​ភ្នំ និង ត្រូវបាន​ធ្វើឡើង​ដោយ​ឈរលើ​គោលការណ៍ ដ៏​ជាក់ច្បាស់ ដោយ​សម​ហេតុផល ជាទីបំផុត ។ ដើម្បី​ជា​ភស្តុតាង ជាក់ស្តែង សូម​ពិនិត្យ​ពាក្យ ហរិ​ក​ម្វុ​ជេ​ន្ទ្រៈ ដែលជា​ឈ្មោះ​ព្រះអាទិទេព​ចម្បង​សំខាន់​ជាងគេ​បំផុត នៅលើ​ប្រាសាទភ្នំដា នា​សម័យ​នគរ​ភ្នំ ដែលជា​ប្រាសាទ​រាជនៃ​ព្រះ​រាជធានី​អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ​ក្នុង​ខេត្តតាកែវ បច្ចុប្បន្ន​។​

សូម​រំលឹកថា ក្នុងចំណោម​ចម្លាក់​ទេវរូប​ហរិ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ដែល​តំណាង​ព្រះ​វិស្ណុ​ទៅក្នុង​សម័យបុរាណ ចម្លាក់​នៅ​ប្រាសាទ​ខាងលើ​មាន​ទំហំ​ធំជាងគេ​បំផុត ដោយមាន​កំពស់​ទៅដល់ ២,៩០ ម៉ែត្រ ដែល​សព្វថ្ងៃ​តំកល់ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ការស្ថាបនា នូវ​ចម្លាក់​ថ្ម ដ៏​សម្បើម​នេះ ដែល​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គេ​មិន​ធ្លាប់​ជួបប្រទះ​នោះ អាច​នឹង​ធ្វើឡើង​ទៅបាន លុះត្រា​តែមាន​ជាង​ជំណានៗ ដ៏​ច្រើន និង​មាន​ភាព​ស្ទាត់ជំនាញ ទាំង​បច្ចេកទេស ទាំង​បញ្ញាញាណ ។​

​ជុំវិញ​ចម្លាក់​ព្រះ​វិស្ណុ​ក​ម្វុ​ជេ​ន្ទ្រៈ ដូច​លោក​សាស្ត្រ​ចា​រ្យ ឡុង សៀម​ដែរ យើង​មាន​យោបល់​ថា ពាក្យ​នេះ គឺជា​ពាក្យ​តំណាង​ឲ្យ​ទេវ​នាម​និង ស្ថាន​នាម​។ ឧទាហរណ៍​ជាក់ស្តែង តាម​សិលាចារឹក K.272 នា​សម័យ​បុ​រេ​អង្គរ យើង​អាច​យល់​អំពី​បំណង និង អត្ថន័យ ដែល​ខ្មែរ​ពេញនិយម ចំពោះ​ពាក្យ​ក​ម្វុ​រា​ជល​ក្ម្សី និង​ពាក្យ​ក​ម្វុ​បុរី ឬ​ទី​ក្រុងក​ម្វុ​ក្នុង​សិលាចារឹក​នា​សម័យ អង្គរ K.283 ។​​ការបង្ហាញ​នេះ ថ្វីត្បិតតែ​មាន​សភាព​ជា​សេចក្តី​ខ្លី ក៏ប៉ុន្តែ​យើង​ក៏​មិនត្រូវ​មើលរំលង​នូវ​អត្ត​ន័យ​ស៊ីជម្រៅ​នៃ​ពាក្យ​ទាំង​នោះដែរ ។ ចំពោះ​យើងៗ​មាន​យោបល់​ថា ការយក​ឈ្មោះ​ទេវ​មក​ភ្ជាប់​នឹង​ស្ថាន​នាម​គឺ​ប្រទេស (​ក​ម្វុ​ជ​) បែបនេះ គឺធ្វើឡើង​ដើម្បី​បង្ហាញ​ភាព​ដ៏​រឹងមាំ ឬ​ភាព​អមតៈ​នៃ​ប្រទេស​កម្ពុជា មានន័យថា​ដរាបណា​ព្រះ​បដិមា​នេះ​ដែលជា​ព្រះ​អាទិ ទេព នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គង់វង្ស​ស្ថិតស្ថេរ​ដរាប​នោះ ប្រទេស​ខ្មែរ​ក៏​នៅ​ស្ថិតស្ថេរ​ដដែល ដែរ ។​

​ជាការ​ពិតណាស់ សម្រាប់​សាសនិកជន​ខ្មែរ នា​ជំនាន់​នោះ ការហៅ ពាក្យ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ​នេះ ដែល​កវី​បណ្ឌិត​បាន​បង្កើត​ដោយ​គោលការណ៍​និយម យ៉ាងច្បាស់​លាស់ នា​សម័យ​បុ​រេ​អង្គរ បាន​បង្កប់​នូវ​រូបារម្មណ៍​ដ៏​ជ្រាលជ្រៅ និង​ដ៏​ឧត្តុង្គឧត្តម​បំផុត ។ ក្រៅពី​អំណាច​ពិសិដ្ឋ អំណាច​សីលធម៌ និង​គុណធម៌​ឥត​ត្រើយត្រាន ព្រះ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ក៏​បំពេញ ក្នុង​អតីត​នូវ​តួនាទី ជា​អត្ថិភាព​មួយទៀត គឺ​ការ​ផ្សៈ​ផ្សា​បង្រួបបង្រួម​ជាតិ​តាមរយៈ​ជំនឿ ។​​គោលបំណង ចម្បង​គឺ ក៏​ដើម្បី​ធ្វើ​ឲ្យ​ឈ្មោះ​នេះ ប្រកបដោយ​ភាព​ខ្ទ័រ​ខ្ទា ទូទាំង​ចក្រភព​ខ្មែរ ដោយ​ធ្វើ​ឲ្យ​គេ​គោរព​កោតខ្លាច រំភើប​ញាប់​ញ័រ កាលបើ​ស្តាប់​ឬ ឮ​ពាក្យ​នេះ ។ មានន័យថា​សត្រូវ​មិន​ហ៊ាន​បៀតបៀន ឬ​មើលងាយ​ជាតិ​សាសន៍​ខ្មែរ ដែល​ប្រកបដោយ​គុណសម្បត្តិ​ទាំង​ប៉ុន្មាន​ដូច​ពោល​ខាងលើ​បានឡើយ ។​

​ប្រសិនបើ​យើង​រស់នៅក្នុង​រង្វង់​សហគមន៍​មនុស្ស​នា​ជំនាន់​នោះ យើង​ពិត​ជាមាន​អារម្មណ៍​ដូច្នេះ​ពុំខាន ដោយ​រកឃើញថា សង្គម​វប្បធម៌​តម្រូវ​ឲ្យ​មាន​ជំនឿ​បែបនេះ ។ ទាំងនេះ មិន​គ្រាន់តែ​បានធ្វើ​ឲ្យ​កូន​កម្ពុជា ឬ​ខ្មែរ​គ្រប់រូប​មាន​ទឹកចិត្ត​ជ្រះថ្លា មាន​សីលធម៌ និង គុណសម្បត្តិ​ខ្ពស់ ដោយមាន ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង និង​លើ​ជាតិ​ឯង ក្នុងនាម​ជា​កម្ពុជា ឬ​ជា​ខ្មែរ​តែប៉ុណ្ណោះ​ទេ លើសពីនេះ​ទៀត ភាព​សាមគ្គី​រវាង​គ្នា​នឹង​គ្នា ដោយសារតែ​ចំណង​ជំនឿ​ប្រពៃណី បាន​ចង​ជាប់​ពួកគេ​ឲ្យ​រួមរស់​ជា​ធ្លុង​មួយ ។ នេះ​ជា​និមិត្តរូប​មួយ​យ៉ាងសំខាន់ ដែល​ការ​គោរពបូជា​ព្រះ​វិស្ណុ​លើ​កំពូលភ្នំ​ដា បានផ្តល់​ឲ្យ​ក្នុង​អតីតកាល​ដ៏​យូរលង់ ។ បើ​និយាយ​ម្យ៉ាងទៀត វត្តមាន​របស់​ចម្លាក់​នេះ គឺជា​និមិត្តរូប​នៃ​ការប្រមូលផ្តុំ​កម្លាំង​របស់​ជាតិខ្មែរ​ទាំងមូល តាមរយៈ ជំនឿ​សាសនា ។​
Khmer Empire
ព្រះពុទ្ធបដិមាខ្មែរ

​ម្យ៉ាងទៀត ឆន្ទៈ​នេះ​ក៏​អាច​គូសបញ្ជាក់ ដូច​ទើប​ពោល តាមរយៈ​នៃ​ទំហំ​នៃ​ព្រះ​បដិមា​បុរាណ​នេះ ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ឡើយ ។ កុំភ្លេចថា​អត្ថន័យ​នៃ​ការ​គោរពបូជា គឺជា​ចលនា​បួងសួង​ឲ្យ​ប្រទេសជាតិ ឬ មនុស្ស​ខ្មែរ​គ្រប់រូប​បានតែ​សេចក្តីសុខ សេចក្តី​រុងរឿង ថ្កើ​ន​ថ្កាន​។ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ ធ្វើ​ឲ្យ​មាន​សាមគ្គីភាព រវាង​ប្រជានុរាស្ត្រ និង ប្រមុខ​ដឹកនាំ​ជាតិ គឺ ព្រះមហាក្សត្រ និង​សព្វ​នាម៉ឺន មន្ត្រី ដែលជា​មេ​ស្ថាប័ន ឬ​ជា​អ្នកដឹកនាំ​ជាតិ ។​​បើ​និយាយ​ម្យ៉ាងទៀត ព្រះ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ បាន​បំពេញ តួនាទី​មួយ​យ៉ាងសំខាន់ គឺ​ការពង្រឹង​ពង្រីក​ស្ថាប័ន​អំណាច​របស់​ព្រះមហាក្សត្រ​រាជេន្ទ្រ​វរ្ម័ន តាមរយៈ​រូបចម្លាក់​ដែលមាន​ព្រះនាម​របស់​ទ្រង់​គឺ វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ។​

​ខាងលើនេះ​ក៏​ជា​ឧបករណ៍ មួយ​ដ៏​កម្រ បង្ហាញ​នូវ​ទេពកោសល្យ និង​បញ្ញាញាណ​ដ៏​ខ្ពង់ខ្ពស់ ក្នុងការ​បង្កើត​ពាក្យ​មួយ​ដែល​មិន​គ្រាន់តែ​តំណាង​ឲ្យ​ប្រទេស​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​តំណាង​ឲ្យ​ព្រះអាទិទេព​ក៏មាន​ម​ហិ​ទ្ធិ​រិ​ទ្ធិ ព្រមទាំង​ព្រះមហា ក្សត្រ​គ្រប់គ្រង​អំណាច​ផងដែរ ។​​រួម​សេចក្តី​មក ព្រះ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ខាងលើ​គូសបញ្ជាក់​ឲ្យ​យើង​ឃើញ​នូវ​លក្ខណៈ ពិសិដ្ឋ ដ៏​ឧត្តុង្គឧត្តម និង​សក្កា នុព​ល នៃ​កម្លាំង ពិសិដ្ឋ ស័ក្តិសិទ្ធិ របស់​ប្រទេស​ខ្មែរ ដែលជា​ទឹកដី​របស់​ព្រះ (​មហាឥសី​កម្ពុជ និង​នាង​មេ​រា​) ។ កុំភ្លេចថា​ពាក្យ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ពិតជា​បង្ហាញ​ពី​ការបង្រួបបង្រួម​ជាតិខ្មែរ យើង​វិញ​ជុំវិញ ព្រះអាទិទេព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម រូបភាព នៃ​ព្រះ​វិស្ណុ ដែល​គេ​តម្កល់​នៅក្នុង​ប្រាសាទ​ឥដ្ឋ​ភ្នំ​ដា​ក្នុងអម្លុង ស​.​តទី ៦ នៃ​គ​.​ស ។​​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បានអោយដឹងថា​តាមពិតទៅ​ចំលាក់​ព្រះ​វិស្ណុ​ដែល​ធំ ជាងគេ​បំផុត​នោះ​ក៏​តំណាងអោយ​ព្រះ​សិវ​ដែរ​។ ដែលមាន​រហ្ស​សនាម​ថា​វិ​ស្វ​រូប ។​(​ម​.​ត្រា​ណេ​)​
Khmer Empire
ទង់ជាតិតំណាងព្រះរាជាខ្មែរ
Khmer Empire
ការវិវត្តន៍នៃទង់ជាតិខ្មែរ

COMMENTS

BLOGGER
Name

Khmer comic,10,កំណាព្យ,3,កំនត់ហេតុ ជីវ តាក្វាន់,2,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១,7,គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២,6,ចំរៀងខ្មែរ,2,ច្បាប់ទូន្មាន,32,ជីវៈប្រវត្តិជនសំខាន់ៗ,21,តារាសម្តែង,9,តែមប្រៃសណីយ៍,9,ទំនាយមហាសង្ក្រាន្ដ,1,ប្រលោមលោក,26,ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន,13,ប្រវត្ដិសាស្ត្រខ្មែរតាមសិលាចារឹក,29,ប្រាសាទបុរាណ,9,ផ្សេងៗ,56,ពាក្យបណ្តៅ,2,ភាសាខ្មែរ,2,ភ្លេង​ខ្មែរ,12,មហាក្សត្រខ្មែរ,5,របាំ,1,រឿងបកប្រែពីភាសាបរទេស,1,រឿងព្រេងខ្មែរ,145,រឿងព្រេងខ្មែរភាគ១,34,រឿងព្រេងខ្មែរភាគ២,22,រឿងព្រេងខ្មែរភាគ៣,52,រឿងព្រេងខ្មែរភាគ៤,12,រឿងព្រេងខ្មែរភាគ៥,11,ល្បែងប្រជាប្រិយ,2,វចនានុក្រម,3,វប្បធម៏ និងប្រពៃណី,13,សិល្បៈ​​,9,សុភាសិតខ្មែរ​អធិប្បាយ ភាគ១,5,ស្ថាបត្យកម្ម,4,ឯកសារប្រវត្តិសាស្ត្រ,19,
ltr
item
Khmer Legend (រឿងព្រេងខ្មែរ): តើ​ពាក្យ​ថា កម្ពុជា មានន័យ​យ៉ាងណា ? ហើយ​កើតចេញពី​ពេលណា​មក នរណា​ជា​អ្នកបង្កើត​ឈ្មោះ​នេះ​ឡើង ?
តើ​ពាក្យ​ថា កម្ពុជា មានន័យ​យ៉ាងណា ? ហើយ​កើតចេញពី​ពេលណា​មក នរណា​ជា​អ្នកបង្កើត​ឈ្មោះ​នេះ​ឡើង ?
កម្ពុជា មានន័យ​យ៉ាងណា
https://4.bp.blogspot.com/-i46lUPuVJiM/Wf1FF3I25gI/AAAAAAAAEtI/3BHc5jSm13gg-I36FQGbpLCAgq_c4n9ZwCEwYBhgL/s640/khmer-empire.jpg
https://4.bp.blogspot.com/-i46lUPuVJiM/Wf1FF3I25gI/AAAAAAAAEtI/3BHc5jSm13gg-I36FQGbpLCAgq_c4n9ZwCEwYBhgL/s72-c/khmer-empire.jpg
Khmer Legend (រឿងព្រេងខ្មែរ)
http://www.khmerlegend.com/2017/11/meaning-of-Cambodia.html
http://www.khmerlegend.com/
http://www.khmerlegend.com/
http://www.khmerlegend.com/2017/11/meaning-of-Cambodia.html
true
1426906373484597258
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy